ព័ត៌មានសន្តិសុខសង្គម

រន្ទះបានបាញ់សមផ្ទះមួយខ្នង បណ្ដាលឲ្យឆាបឆេះអស់ទាំងស្រុង ខាតបង់ប្រមាណ៣ម៉ឺនដុល្លារ

ក្រចេះ៖ រន្ទះបានបាញ់ចំផ្ទះពលរដ្ឋមួយខ្នងបណ្ដាលឱ្យឆេះអស់ទាំស្រុងតែមិនបង្កឱ្យមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ។ករណីនេះកើតនៅភូមិថ្មហាលវាលឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះកាលពីព្រលប់ថ្ងៃទី១៧ ខែឧភា ឆ្នាំ២០២១ ។
មន្ត្រីនគរបាលស្រុកស្នួលបានឱ្យដឹងថា៖គ្រោះធម្មជាតិបង្កឱ្យកើតនូវគ្រោះអគ្គិភ័យដោយមានរន្ទះបានបាញ់ចំផ្ទះមួយខ្នងទំហំ ៨គុណ១៦ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្លឹកឆេះអស់ទាំងស្រុង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់នរណាម្នាក់ទេ ។
នគរបាលបានបញ្ជាក់ឱ្យុដឹងទៀតថា៖ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ជួន សឿន ភេទប្រុស អាយុ ៤១ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ី ធាវិ អាយុ ៣៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិ-ឃុំតើតហេតុ។ គ្រោះអគ្គិភ័យនេះបានបំផ្លាញអស់ទ្រព្យសម្បត្តិរួមមាន៖គ្រែ១,ទូទឹកកក១, ទូដាក់ខោអាវ ១, គ្រឿងសង្ហាររឹម ១ឈុត, ប្រាក់រៀល ចំនួន ២៣លានរៀល សរុបជាថវិកាក្នុងការខូចខាតចំនួនប្រមាណ ៣ម៉ឺនដុល្លារ ។
គួបញ្ជាក់ថា៖ករណីនេះកម្លាំងនគរបាលសង្គ្រោះអគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានបាញ់ពន្លត់ អស់ទឹក ចំនួន ១រថយន្ត ទើបរលត់អស់ និងទប់ស្កាត់មិនឱ្យឆេះរាលដាលបន្តទៅផ្ទះជិតខាងនោះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *