ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យ៦នាក់ ករណីឆក់ខ្សែកនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានចាប់ជនសង្ស័យ៦នាក់ករណីឆក់ខ្សែ.កនៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅកាលពីរសៀលថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ។
លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានឱ្យអ្នកសារព័ត៌មានដឹងថា៖ជនសង្ស័យភេទប្រុសទាំង៦នាក់ឈ្មោះ កៅ វិចិត្ររាជអាយុ ១៧ឆ្នាំ,ឈ្មោះ សុក ធា អាយុ ១៧ឆ្នាំ,ឈ្មោះ ប៊ុន ណារិទ្ធអាយុ១៧ ឆ្នាំ,ឈ្មោះ អ៊ុំ និមល អាយុ ១៧ឆ្នាំ,ឈ្មោះ ពេជ្រ សៀវនីអាយុ១៦ ឆ្នាំ,ឈ្មោះ សុខ វិសិដ្ឋ អាយុ១៧ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះ អាត ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
លោក គាន់ ឌីណា បានបន្តថា៖ ជនសង្ស័យ ៦នាក់ជិះម៉ូតូ ៣គ្រឿង ម៉ាក Honda C-125 ពាក់ផ្លាកលេខ ស្វាយរៀង 1Q-2353 , ភ្នំពេញ 1IN-4203, ភ្នំពេញ 1IQ-1069,ឆក់ខ្សែ.កប្លាទីនទម្ងន់៧ជី មាន បន្តោងដាំត្បូងពេជ្រពីជនរងគ្រោះបានសម្រេច រួចគេចខ្លួន ។ពេលនោះជនរងគ្រោះដេញតាមពីក្រោយស្រែកចោរៗ ក៏មានសមត្ថកិច្ចល្បាតដេញតាមក៏ចាប់ជនសង្ស័យទាំង៦នាក់រួមនិងវត្ថុតាងម៉ូតូ៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *