ព័ត៌មានសន្តិសុខសង្គម

ចាប់វ៉ៃខ្នោះបុរសដេញកាប់ប្អូនស្រី និងបំផ្លាញទ្រព្យសម្បត្តិ

តាកែវ៖កម្លាំងនគរបាលស្រុកត្រាំកក់បានចាប់ដាក់ខ្នោះបុរសម្នាក់តាមបណ្តឹងប្អូនស្រីករណីយកកាំបិតប៉័ងតោដេញកាប់ប្អូនប៉ងសម្លាប់និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ។
សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅភូមិព្រៃគុយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវកាលពីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២។ជនសង្ស័យឈ្មោះ សំ គ្រាំង ភេទប្រុស អាយុ៤០ឆ្នាំនៅភូមិ ឃុំខាងលើ។
បុរសនេះបានប្រើកាំបិតបុ័ងតោដេញកាប់ប្អូនស្រីរបស់ខ្លួនឈ្មោះសំ ឡាវអាយុ៣៣ឆ្នាំបំណងសម្លាប់ចោល តែត្រូវបានជនរងគ្រោះរត់ចូលផ្ទះអ្នកជិតខាងទាន់។ជាមួយនោះជនសង្ស័យបានវាយបំផ្លិចបំផ្លាញសម្ភារក្នុងផ្ទះចោលអស់ជាច្រើនទៀត។ ដោយមានពាក្យបណ្ដឹងពីប្អូនស្រីសមត្ថកិច្ចបានចាប់បុរសរូបនេះនិងវត្ថុតាងយកទៅសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *