ឧត្តរមានជ័យ៖រថយន្តធំដឹកទំនិញរបស់ថៃបានបើកចុះពីលើកំពូលភ្នំដងរែកស្រាប់តែដាច់ហ្រ្វាំងក្រឡាប់ជាច្រើនត្រឡប់រងរបួស២នាក់ ។ហេតុការណ៍នេះបានកើតឡើងនៅចង្កេះភ្នំដងរែកតាមផ្លូវជាតិលេខ៦៧Bក្នុងភូមិជើងភ្នំឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីរសៀលថ្ងៃទី៤ខែឧសភា ឆ្នាំ២០២១ ។
លោក ហ៊ើន សំបោន មន្រ្តីកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា៖រថយន្តធំដឹកទំនិញថៃនេះម៉ាកហីណូសណ្តោងកន្ទុយ ពណ៌ស ពាក់ផ្លាកលេខ ៧០-៩៥ ៧៣ដឹកទំនិញប្រភេទជី ពេញរថយន្តចូលតាមច្រកទ្វារអន្តរជាតិជាំ ឆ្ពោះមកប្រទេសកម្ពុជា។ពេលធ្វើដំណើរមកដល់ចង្កេះភ្នំដងរែករថយន្តនេះក៏បានដាច់ហ្វ្រាំងទៅបុករនាំងបណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់។
ប៉ុន្តែអ្នកបើកបរនិងអ្នករួមដំណើរម្នាក់ទៀតបានរួចផុតពីសេចក្តីស្លាប់។អ្នកបើកបរ មានឈ្មោះ វ៉ាន់ ឆៃ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិជោគជ័យ ស្រុកជោគជ័យ ខេត្តនគររាជសីមាប្រទេសថៃ។ ចំណែកអ្នករួមដំណើរឈ្មោះ ឆាន លាវ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នាអ្នកទាំង២រងរបួស៕