ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៣នាក់ ករណីកាប់ប្លន់ម៉ូតូទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌកំបូល-នគរបាលប៉ុស្តិ៍សំរោងក្រោមនិងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យបានចាប់ជនសង្ស័យ៣នាក់ករណី កាប់ប្លន់ម៉ូតូនិងឆក់កាបូប។
ជនសង្ស័យបានធ្វើសកម្មភាពកាប់ វាយ ប្លន់យកម៉ូតូពីជនរងគ្រោះនៅសង្កាត់ស្នោ ខណ្ឌកំបូលកាលពីយប់ថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៣។ ក្រោយទទួលបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចបានស្រាវជ្រាវរហូតមកដល់ថ្ងៃទី៣០ ខែឧសភា ចាប់ជនសង្ស័យ២នាក់នៅភូមិចាក់ជ្រូកនិងភូមិគោកព្រិច ខណ្ឌពោធិ៍សែនជ័យ។
បន្ទាប់មកក៏បន្តតាមចាប់ជនសង្ស័យម្នាក់ទៀតខណៈកំពុងលេងល្បែងហ្គេមបាញ់ត្រីនៅក្នុងទីតាំងណែតមួយកន្លែងស្ថិតនៅភូមជម្ពូវ័ន ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យ២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ចំណែកជនសង្ស័យម្នាក់ ឈ្មោះផាន សម្បត្តិ អាយុ៣២ឆ្នាំនៅភូមិជង្រុក ខណ្ឌពោធិ៍សែនជ័យ ។បន្ទាប់មកនគរបាលក៏បាននាំជនសង្ស័យទៅភូមិភូមិគោកព្រិច ដើម្បីរកម៉ូតូដែលពួកគេជិះធ្វើសកម្មភាពកាប់ប្លន់ត្រូវបានបក្ខពួកម្នាក់ទៀតជិះគេចខ្លួនបាត់នោះ។
ជនរងគ្រោះ ឈ្មោះហ៊ីហេងលាភ អាយុ២៨ឆ្នាំ នៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ម៉ូតូម៉ាកស៊ុយហ៊្សុយគីនិចផ្លាកលេខភ្នំពេញ1CW-4379។ ម៉ូតូនេះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យជនរងគ្រោះវិញបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ២នាក់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *