កណ្ដាល៖សមត្ថកិច្ចកំពុងរករថយន្តបុកមនុស្សកំពុងដើរតាមផ្លូវបណ្តាលឱ្យស្ត្រីម្នាក់បានស្លាប់នៅក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាលកាលពីយប់ថ្ងៃទី៥ ខែមេសា។
មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឱ្យដឹងថា រថយន្តបង្កនិងអ្នកបើកបរមិនស្គាល់អត្តសញ្ញាទេព្រោះក្រោយកើតហេតុបានបើកគេចខ្លួនបាត់។ចំណែកស្ត្រីដែលស្លាប់ក៏មិនស្គាល់ឈ្មោះនិងអាសយដ្ឋានដែរ។
មុនកើតហេតុរថយន្តបង្កបានបើកពីលិចទៅកើតស្រាប់តែបុកអ្នកថ្មើរជើងបណ្តាលឱ្យស្លាប់នៅកន្លែងតែម្តង។ក្រោយមក ផ្នែកនគរបាលចរាចរណ៍ស្រុកជាមួយនគរបាលប៉ុស្តិ៍បានចុះពិនិត្យវាស់វែង និងយកសពស្ត្រីរងគ្រោះទៅតម្កល់នៅវត្តប្រជុំរង្សីហៅវត្តព្រែកក្តាម ដើម្បីស្រាវជ្រាវរកសាច់ញាតិធ្វើ ។ចំណែករថយន្តបង្ក ត្រូវសមត្ថកិច្ចបន្តស្រាវជ្រាវរកអ្នកបើកបរមកចាត់ការតាមនីតិវិធី៕