ព័ត៌មានសន្តិសុខសង្គម

ចាប់ឈើប្រភេទគ្រឿងផ្ទះអត់ច្បាប់ក្នុងទន្លេជាច្រើនម៉ែត្រគូបនៅស្រុកចិត្តបុរី

 

ក្រចេះ៖កម្លាំងអាវុធហត្ថស្រុកចិត្របុរីសហការជាមួយកម្លាំងយោធាខេត្តនៅព្រឹកថ្ងៃទី២៩ខែមករា ឆ្នាំ២០២១នេះបានចុះបង្រ្កាបឈើប្រភេទគ្រឿងផ្ទះអត់ច្បាប់បានជាច្រើនម៉ែត្រដែលក្រុមឈ្មួញបណ្ដែតតាមទន្លេបម្រុងយកទៅលក់នៅខេត្តផ្សេងៗទៀត។សមត្ថកិច្ចចាប់បានរួចប្រគល់ជូនរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្តនៅ ភូមិឬស្សីចារ ឃុំថ្មក្រែ ស្រុកចិត្របុរីខេត្តក្រចេះ ។

លោក អ៊ឹម ចិត្រា មេបញ្ញាការអាវុធហត្ថស្រុកចិត្របុរី បានឱ្យដឹងថា ការបង្រ្កាបបទល្មើសព្រៃឈើនេះ កម្លាំងអាវុធហត្ថចុះល្បាតក្នុងទន្លេ ហើយក៏ប្រទះឃើញក្រសោបឈើដែលក្រុមឈ្មួញប្រើស្តាយថ្មី បណ្ដែតតាមទន្លេបម្រុងយកទៅលក់បន្ត តែមិនបានសម្រេច ។លោកមេបញ្ជាការស្រុកបានបញ្ជាក់ថា ឈើទាំងនោះជាប្រភេទឈើអារគ្រឿងផ្ទះងអតច្បាប់តែមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ ព្រោះឈើនៅក្នុងទឹក។

បច្ចប្បន្នឈើទាំងនោះត្រូវបានប្រគល់ជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តហើយកម្លាំងកំពុងដឹកជញ្ជូនយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សាដើម្បីវាស់វែងនិងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើបន្ត៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *