ព័ត៌មានសន្តិសុខសង្គម

បើករថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅខណ្ឌដង្កោ

 

ភ្នំពេញ៖រថយន្តបើកបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ត្រង់មុខអាហារដ្ឋានហ្គោឌិនថោនភូមិប្រការសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញនៅវេលាថ្ងៃត្រង់ថ្ងៃទី២៩ខែមករាឆ្នាំ២០២១។

មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ ម៉ូតូ១គ្រឿងម៉ាក ស៊ុយសាគីស្មាក ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BP2773បើកបរដោយឈ្មោះធឿនប៊ុនថៃភេទប្រុសអាយុ២៣ឆ្នាំជាងធ្វើរថយន្ដស្លាប់នៅកន្លែងកើតហេតុ។ ចំណែករថយន្ដម៉ាក MG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BI 1749 បើកបរដោយឈ្មោះ ធឿន វណ្ណាភេទប្រុសអាយុ៣២ឆ្នាំលក់អនឡាញសមត្ថកិច្ចឃាត់ខ្លួន។បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់ឱ្យទៅការិយាលយ័ចរាចរណ៍ផ្លូវគោកដើម្បីចាត់ការបន្តតាមនីតិវិធី ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *