ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជន២នាក់ ករណីគាស់សោទ្វារផ្ទះ លួចទ្រព្យសម្បត្តិទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាលចោមចៅកាលពីថ្ងៃទី២១ ខែមេសាបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ករណីគាស់សោទ្វារផ្ទះលួចយកទ្រព្យសម្បតិ្តជាច្រើននឹងត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមេសានេះថា ជនសង្ស័យដែលកម្លាំងឃាត់ខ្លួន២នាក់នៅម្តុំផ្ទះលេខ៩៦ ភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ជនពីរនាក់នេះឈ្មោះ វន ពុទ្ធិពល អាយុ៤០ឆ្នាំនិងឈ្មោះ ហួន មុន្នីឧត្តម អាយុ២៧ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការរាជធានីភ្នំពេញដើម្បី ចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *