ព័ត៌មានសន្តិសុខសង្គម

សម្ដេចសមត្ថកិច្ចស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

បាត់ដំបង៖កាលពីថ្ងៃ​ព្រហស្បត្តិ៍៧កេីត​ខែបុស្សឆ្នាំខាលចត្វាស័កព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២​វេលា​ម៉ោង២៣និង០០នាទីនៅចំណុច ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯក​ភ្នំខេត្តបាត់ដំបង អនុវត្តតាម​យោ​ប​ល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការងារ​ប្រឆាំងគ្រឿងញៀន​ លោកវរសេនី​យ៍​ឯក​ ឡុង​ យោធាវីរៈ​ អធិការនគរ​បាលស្រុកឯកភ្នំ​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់​នូវសារធាតុញៀនចំនួន០១ករណីក្នុងបទ​ល្មេីសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជន​សង្ស័យចំនួន០១នាក់ឈ្មោះ ជា សំណាង ភេ​ទប្រុស អា​យុ​២៣ឆ្នាំ រស់នៅភូមិសូភី២ សង្កាត់រត​នៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន០២ថង់​(ទម្ងន់០.៨៩​ក្រាម)សង្ស័យមានសារធាតុញៀន។
-ទូរស័ព្ទដៃចំនួន១គ្រឿង
-ម៉ូតូចំនួន១គ្រឿងម៉ាកវ៉េវសេរីចាស់ពណ៌ខ្មៅគ្មានស្លាកលេខ។

ករណីនេះសមត្ថកិច្ចនគរបាលស្រុកបាននិងកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាម​នីតិវិធី​ ច្បាប់៕

Processed with Rookie Cam
Processed with Rookie Cam
pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *