ព័ត៌មានសន្តិសុខសង្គម

ឪពុកស្លាប់ ម្ដាយតាមប្តីថ្មី ទុក្ខកូនស្រីអាយុ៤ឆ្នាំ ឲ្យជីតារំលោភរហូត៣ដង

សៀមរាប៖កុមារីម្នាក់ទើបតែអាយុ៤ឆ្នាំត្រូវជីតាចាប់រំលោភរហូតដល់ទៅ៣ដងទើបបែកធ្លាយគ្រាដែលឪពុកស្លាប់ចោលហើយម្តាយទៅតាមប្តីថ្មីទុកនាងឱ្យនៅជាមួយជីតា។សកម្មភាពជីតាចាប់រំលោភសេពសន្ថវៈមកលើចៅដ៏សែនអភ័ព្ទនេះបានកើតឡើងតាំងពីអំឡុងខែកុម្ភៈឆ្នាំ២០២១មកម្លេះតែទើបបែកធ្លាយ ហើយក៏ត្រូវចាប់ខ្លួន។
លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនខេត្តសៀមរាបបានឱ្យដឹងថា៖ជនសង្ស័យបានចាប់ខ្លួនកាលពីល្ងាចថ្ងៃទី៣ខែមេសាឆ្នាំ២០២១។
លោកបន្តថា៖កាលពីថ្ងៃទី៣ខែមេសាឈ្មោះធី ជាត្រូវជាជីដូនក្មេងស្រីរងគ្រោះបានមកប្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រង៉ែថាក្មេងរងគ្រោះ៤ឆ្នាំបានប្រាប់ថាជីតាឈ្មោះលាក់លាងបានរំលោភសេពសន្ថវៈមកលើនាងបាន៣ដង។

ក្រោយពីទទួលបណ្តឹងលោកបានរាយការណ៍ជូនព្រះរាជអាជ្ញាសុំគោលការណ៍។ភ្លាមនោះកម្លាំងរបស់លោកសហការជាមួយកម្លាំងប៉ុស្តិ៍ស្រង៉ែកោះហៅឈ្មោះលាក់លាងអាយុ៥២ឆ្នាំទីលំនៅភូមិស្រង៉ែសង្កាត់ស្រង៉ាក្រុងសៀមរាបមកសាកសួរ។ឆ្លងកាត់ការសាកសួរជននេះជនសង្ស័យបានសារភាពថាខ្លួនពិតជាបានរំលោភសេពសន្ថវៈមកលើចៅបង្កើតរបស់ខ្លួនបានចំនួនតែ ២ ដងទេ គឺពិត ប្រា កដមែន កាលពីអំឡុងខែកុម្ភៈឆ្នាំ២០២១។

ក្រោយពេលសាកសួរនិងចាប់ខ្លួនជននេះត្រូវសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ។ចំណែកកុមារីរងគ្រោះដែលជាក្មេងកំព្រារស់នៅជាមួយជីតា ជាជនសង្ស័យបានប្រគល់ឱ្យមន្ទីរ សង្គមកិច្ចខេត្តសៀមរាបដើម្បីគ្រប់គ្រងតាមជំនាញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *