(កណ្តាល) នៅថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក ដែលមានកម្លាំងសរុប៧៣នាក់ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
ជាលទ្ធផល សមត្ថកិច្ចបានរុះរើរបាំងស្បៃមុង ប្រវែងសរុប ១០ ១៨៦ម៉ែត្រ បង្គោលឬស្សី៧៥០ដើម និងលូស្បៃមុង១៥០មាត់ ព្រមទាំងបានចាក់លែងកូនត្រីចូលក្នុងធម្មជាតិវិញ ប្រមាណ១៥០គីឡូក្រាម។ ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង ក្នុងថ្ងៃដដែល៕