ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកដី បុករ៉ឺម៉កម៉ូតូ បណ្ដាលឱ្យជាងម៉ាស៊ីនត្រជាក់២នាក់ ស្លាប់និងរបួស

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាង រថយន្តបែនដឹកដី១គ្រឿងបានបុកជាមួយម៉ូតូសណ្តោងរ៉ឺម៉កបណ្តាលឱ្យជាងម៉ាស៊ីនត្រជាក់ម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់។
អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងរថយន្តបែនដឹកដីមួយគ្រឿងពាក់ផ្លាកលេខកំពង់ស្ពឺ 3A-7153 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណបានជុ្រលបុក ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង បណ្តាលឱ្យជាងជួសជុលម៉ាស៊ីនត្រជាក់ម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតនៅផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីម៉ោង១រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ។បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យវាស់វែង និងយកបធ្យោបាយទាំង២ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *