ព័ត៌មានសន្តិសុខសង្គម

បើកបរមិនប្រយ័ត្នក្រឡាប់ត្រាក់ទ័រ សង្កត់ស្លាប់ម្នាក់នៅស្រុកភ្នំស្រុក

បាត់ដំបង៖បុរសម្នាក់បើកបរត្រាក់ទ័រមិនប្រយ័ត្នត្រឡាប់ត្រូវត្រាក់ទ័រសង្កត់លើបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍ភ្ញាក់ផ្អើលក្រោយការប្រទះឃើញសពនៅក្បែរដីចម្ការក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីម៉ោង១០ព្រឹកថ្ងៃទី ១៥ ខែកក្កដាឆ្នាំ២០២២។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះញឹក សារិត ភេទប្រុស អាយុ ៣៤ឆ្នាំនៅភូមិ ឃុំខាងលើ។សាច់ញាតិបានប្រាប់ថា កាលពីល្ងាចថ្ងៃទៅ១៤កក្កដាពួកគាត់ចេះតែងឿងឆ្ងល់ និងចាំមើលផ្លូវព្រោះមិនឃើញជនរងគ្រោះវិលត្រឡប់មកផ្ទះវិញដូចសព្វដង។
ដោយយប់ពេកទើបមិនបានដើររក រហូតដល់ព្រឹកឡើងនៅថ្ងៃទី១៥ ខែកក្កដា សង្ស័យក៏នាំគ្នាទៅរកមើលបានប្រទះឃើញត្រាក់ទ័រក្រឡាប់ចូលទៅក្នុងអូរចន្លោះកំណាត់ផ្លូវពីចម្ការមកផ្ទះ។ក្រោយហេតុកើតឡើងភ្លាមសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យរួចសន្និដ្ឋានថា គ្រោះថ្នាក់ក្រឡាប់ត្រាក់ទ័រនេះអាចកើតឡើងនៅល្ងាចថ្ងៃទី១៤ ពេលដែលជនរងគ្រោះបញ្ចប់ការងារភ្ជួររាស់ ហើយត្រឡប់មកផ្ទះវិញ។ក្រោយពិនិត្យនគរបាលជំនាញបានប្រគល់សពទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *