ព័ត៌មានសន្តិសុខសង្គម

កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ របាំងសាច់អួននិងរបាំងស្បែកមុង នៅក្នុងស្រុកបរិបូណ៌ ព្រំប្រទល់ជាប់ស្រុកកំពង់ឡេង និងស្រុកលលាប្អៀ

(កំពង់ឆ្នាំង)ក្រុមប្រតិបត្តិការគណៈបញ្ជាការឯកភាពស្រុកបរិបូណ៍ស្រុកកំពង់លែងនិងស្រុករលាប្អៀរ ដឹកនាំដោយលោកផល សុភាព អភិបាលរង
ស្រុកបរិបូណ៌ លោក លី ឡានាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅ ត្រង់ចំណុចពាមស្ទឹង ចំណុចព្រែកសាច់ស្ពៃស្រុកបរិបូណ៌ និង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនិង ប្រើប្រាស់កម្លាំងសរុប
៣២នាក់មធ្យោបាយកាណូតបាឡាស្មាច់ចំនួន០៦គ្រឿង ។

នេះបើយោងតាមការបញ្ជាក់ពី លោក ផល សុភាព អភិបាល
រងស្រុកបរិបូណ៌ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទ
ល្មើសនេសាទខាងលើនេះបានបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែងកន្លែងរួមមាន៖ -របាំងសាច់អួនចំនួន២ករណីស្មើនិង ១១កន្លែង ប្រវែង ៤០០ ម៉ែត្រ-លូសាច់អួន ចំនួន ១៨មាត់
-បង្គោល ចំនួន ៤០០ដើម និង របាំងស្បៃមុងចំនួន១ករណីស្មើនិង១២ កន្លែង ប្រវែង៤៨០ ម៉ែត្រ.លូស្បៃមុងចំនួន ១២
មាត់-បង្គោលចំនួន២៤០ ដើម និងចាក់លែងត្រីចម្រុះចូល បឹងធម្មជាតិវិញ ចំនួន ៤០គីឡូក្រាម។

ជាចុងក្រោយលោកលី ឡា នាយខណ្ឌរដ្ឋបាល ជលផលកំពង់ឆ្នាំងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមជួយថែរក្សានៅពូជត្រីចម្រុះ គ្រប់ប្រភេទ នៅក្នុងរដូវបិទនេសាទនេះនឹងកុំប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់៕ 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *