ព័ត៌មានសន្តិសុខសង្គម

កំពុងបន្តនិវិធី លើជនសង្ស័យ៣នាក់ លួចសម្ភារៈក្នុងឱកាសសង្ក្រាន្តវត្តភ្នំ

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ជនសង្ស័យ៣នាក់ ករណីបន្លំដើរលួចលូកខ្វេះយកទូរសព្ទជាង១០គ្រឿង,ខ្សែក និងលុយពីពលរដ្ឋដើរលេងសង្ក្រាន្តឆ្នាំថ្មីក្នុងបរិវេណវត្តភ្នំ និងកំពុងបន្តនីតិវិធី។
ករណីនេះបានកើតឡើងនៅវត្តភ្នំ ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃទី១៦ ខែមេសា។បងប្អូនស្ថិតក្នុងការកម្សាន្តបែជាមានទុក្ខព្រួយបានឱ្យដឹងថា មុនកើតហេតុពួកគាត់នាំគ្នាមកលេងសង្ក្រាន្តឆ្នាំថ្មីក្នុងបរិវេណវត្តភ្នំ។ពេលកំពុងសប្បាយលេងបាញ់ទឹក ប៉ាតម្សៅ និងរាំលេងស្រាប់តែមានជនសង្ស័យ៣នាក់ អាយុប្រហែលជាង២០ឆ្នាំបានមកបន្លំចូលលេងបាញ់ទឹក និងប៉ាតម្សៅលើក្មេងស្រីៗ។ពួកគេក៏ឆ្លៀតឱកាសខ្វេះយកទូរសព្ទ,ខ្សែកនិងលុយ។
ក្រោយពីដឹងថាបានបាត់បង់សម្ភារ ជនរងគ្រោះជាច្រើននាក់ក៏នាំគ្នាទៅប្តឹងសមត្ថកិច្ចដើម្បីសុំជួយស្វែងរក ដែលជនខិលខូចបានធ្វើសកម្មភាពក្នុងបរិវេណវត្តភ្នំនេះ។បន្ទាប់មកកម្លាំងប្រចាំការ បានដើរល្បាតក៏ឃើញជនសង្ស័យ៣នាក់ កំពុងអង្គុយរាប់ទូរសព្ទ។
ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួន ហើយឃើញមានខ្សែក,ទូរសព្ទ១៥គ្រឿងនិងលុយមួយចំនួន។ ក្រោយមកជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅប៉ុស្តិ៍នគរបាលសង្កាត់វត្តភ្នំដើម្បីសាកសួរនិងបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *