ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជន៣នាក់ទៅតុលាការ ករណីចូលលួចសម្ភារៈមានតម្លៃ

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌបឹងកេងកងកាលពីព្រឹកថ្ងៃទី១៧ ខែសីហា បានបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការសាកសួរបន្តករណីចូលលួចសម្ភារមានតម្លៃ។
ជនសង្ស័យទាំង៣នាក់នោះឈ្មោះ គាត ពិសិដ្ឋអាយុ៣១ឆ្នាំប្រើគ្រឿងញៀនឈ្មោះ គឹម វណ្ឌី អាយុ៦៤ឆ្នាំមុខការជាប្រជាការពារ ប្រើគ្រឿងញៀននិងឈ្មោះ ទួន ផាន់រ៉ាអាយុ២៩ឆ្នាំ អ្នកទាំង៣នៅ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។
ក្រុមនេះបានលួចតុឈើ១,គ្រែឈើ១,ហ្គីតាក្នុងស្រោម១,ក្បាលកុំព្យូទ័រ១គ្រឿងម៉ាកឌែល ធុងសាំង១,កាងរថយន្ដចំនួន២,រនូត់គ្រែចំនួន២៣ដើម,ទ្វារដែក១,ទ្វារឈើ១និងកញ្ចក់ពណ៌ខ្មៅមួយផ្ទាំង។ជនសង្ស័យទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតុលាការកំពុងសាកសួរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *