ព័ត៌មានសន្តិសុខសង្គម

ជិះម៉ូតូបុករថយន្តធំពីក្រោយ បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាម

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូយ៉ាងលឿនជ្រុលបុករថយន្តធំចំពីក្រោយពេញទំហឹង បណ្ដាលឱ្យ បោកក្បាលនឹងកាងដែករថយន្តស្លាប់ភ្លាម។រីឯរថយន្តបានបន្តបើកទៅមុខបាត់។
ហេតុការណ៍នោះបានកើតឡើងនៅតាមមហាវិថីឈ្នះ ឈ្នះ មុខហាងផ្ទះក្រហមគោស្រែក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ។
មន្ត្រីនគរបាលបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះវ៉េង វុទ្ធី អាយុ៣១ឆ្នាំជាជាងសំណង់ ស្នាក់នៅជិតផ្សារសែនសុខ។ កន្លែងកំណើតភូមិឈើទាល ឃុំព្រែធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ជនរងគ្រោះជិះម៉ូតូម៉ាកឌ្រីមផ្លាកលេខភ្នំពេញ1HZ.7069 ។
មុនកើតហេតុគេឃើញបុរសខាងលើជិះម៉ូតូតាមផ្លូវវិមានឈ្នះ ឈ្នះពីត្បូងទៅជើងយ៉ាងលឿន ។មកដល់កន្លែងខាងលើក៏បុករថយន្តធំចំពីក្រោយពេញទំហឹងបណ្ដាលឱ្យបោកក្បាលនឹងកាងដែករថយន្តស្លាប់ភ្លាម។ក្រោយកើតហេតុរថយន្តនោះបានបើកបន្តទៅមុខបាត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *