ព័ត៌មានសន្តិសុខសង្គម

បាញ់ច្រើនគ្រាប់ប្រុងប្លន់យកម៉ូតូបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ៖ជនសង្ស័យ៣នាក់បានជិះម៉ូតូឌុបគ្នាហើយខ្មាន់កាំភ្លើងបានបាញ់ជាច្រើនគ្រាប់ទៅលើភាគីម្ខាងទៀតបម្រុងប្លន់យកម៉ូតូបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់។
ហេតុការណ៍បង្កឱ្យភ្ញាក់ផ្អើលនោះកើតនៅតាមផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យកាលពីម៉ោងជិត២រំលងអធ្រាត្រចូលថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២១។
ភាគីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុពួកគាត់មានគ្នា៥នាក់ជិះម៉ូតូ២គ្រឿងចេញពីក្លិបតាម ផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើត។ក្រោយមកស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១GU.៧២៧៦ មកពីក្រោយហើយក៏ដកកាំភ្លើងបាញ់ជាច្រើនគ្រាប់បម្រុងប្លន់យកម៉ូតូបណ្តាលឱ្យយុវជនម្នាក់រងរបួស។
ពេលនោះក៏មានអ្នកបើកផាស្អេបជួយដេញតាម។ជនសង្ស័យទាំង៣នាក់ភ័យក៏ជិះត្រឡប់ក្រោយបណ្ដាលឱ្យដួលក៏ងើបរត់ចោលម៉ូតូសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដេញចាប់បានចំនួន២នាក់ រត់រួចម្នាក់និងដកហូតកាំភ្លើងខ្យល់មួយដើម។
ជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងត្រូវសមត្ថកិច្ចយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីបញ្ជូនបន្ត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *