ព័ត៌មានសន្តិសុខសង្គម

ចាប់ជនសង្ស័យស្រីប្រុស២នាក់ពាក់ព័ន្ធគ្រឿងញៀន

កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកបានចាប់ មុខសញ្ញាពាក់ព័ន្ធគ្រឿងញៀន២នាក់នៅភូមិស្រង់ ឃុំស្រង់ស្រុកគងពិសីខេត្តកំពង់ស្ពឺនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១។
មន្ត្រីបានឱ្យដឹងថា៖កម្លាំង នគរបាល បានចាប់ជន សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន២នាក់ ឈ្មោះ វិន វី ភេទ ប្រុស អាយុ ៣៥ឆ្នាំ នៅភូមិទួលសេរី ឃុំទួលព្រិច ស្រុកអង្គស្នួល។ឈ្មោះ សាំ ស៊ីនិត ភេទ ស្រី អាយុ ២៩ឆ្នាំ នៅភូមិគោកឃ្មុំ ឃុំឆ្កែកូន ស្រុកថ្មគោល ខេត្តបាត់ដំបង។ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១០កញ្ចប់, ម៉ូតូ១គ្រឿងនិង ទូរស័ព្ទដៃ១គ្រឿង។
ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *