ព័ត៌មានសន្តិសុខសង្គម

ក្មេងឃ្វាលគោ ដើរជាន់មីនបន្សល់ពីសង្គ្រាម បណ្ដាលឲ្យផ្ទុះដាច់ជើងម្ខាង

 

រតនគិរី៖ក្មេងប្រុសម្នាក់កំពុងដើរឃ្វាលគោ ក៏ជាន់មីនបន្សល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរងរបួសធ្ងន់ដោយដាច់ជើងម្ខាង។ហេតុការណ៍នេះបានកើតឡើងនៅភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០២៣។

មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ សេវ លីច អាយុ ១១ ឆ្នាំរងរបួសធ្ងន់ ដោយដាច់ជើងម្ខាងពេលកំពុងដើរឃ្វាលគោក្នុងចម្ការស្វាយចន្ទី។ក្រោយកើតហេតុក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យខេត្តរតនគិរី ហើយបន្តទៅមន្ទីរពេទ្យខេត្តសៀមរាបទៀតដើម្បីសង្គ្រោះបន្ទាន់។

ក្នុងហេតុការណ៍នេះដែរមន្ត្រីអាជ្ញាធរមីន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់។ តែមុននឹងចង់ឆ្លងកាត់ត្រូវសាកសួរសិនមុនចូលតំបន់នោះ ហើយសូមកុំប៉ះពាល់ពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *