ព័ត៌មានសន្តិសុខសង្គម

តុលាការភ្នំពេញ បានសម្រេចដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews ឲ្យមានសេរីភាពវិញ

ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣ បានសម្រេចដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews ឱ្យមានសេរីភាពវិញ។

គួររំលឹកថា លោក នួន មេសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរាជធានីភ្នំពេញ កាលពីព្រលប់ទី៤ ខែធ្នូឆ្នាំ២០២៣។ការដោះលែងលោក នួន មេសា នៅពេលនេះគឺតុលាការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ “សមគំនិតក្នុងអំពើចូលទៅដល់ប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តនៃទិន្នន័យ”។

ករណីនេះបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ដល់ទី២៣ ខែ វិច្ឆិកាឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រា៤២៧ វគ្គខណ្ឌទី២ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។ទាក់ទិនករណីនេះ បងប្អូនអ្នកសារព័ត៌មានបានលើកឡើងថា កន្លងមកលោក នួន មេសា តែងតែធ្វើព័ត៌មាន គោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ.ផ្សព្វផ្សាយតាមប្រភព និងធ្វើបទសម្ភាសន៍ និយាយការពិតរាយការណ៍លឿន រហ័សគ្រប់ជ្រុងជ្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *