ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់បានបើករថយន្តទំនើបមកលោកទឹក ប៉ងសម្លាប់ខ្លួនស្ពានកោះនរា តែមិនស្លាប់

 

ភ្នំពេញ៖បុរសម្នាក់បានបើករថយន្តទំនើប ម៉ាកMGមកលោតទឹកប៉ងសម្លាប់ខ្លួនពីលើស្ពានកោះនរា តែមិនស្លាប់បានបង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ។ហេតុការណ៍នោះកើតឡើងនៅស្ពានកោះនរា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី១៥ ខែធ្នូ។

កម្លាំងការពារគោលដៅស្ពានបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តទំនើបម៉ាក MG ផ្លាកលេខភ្នំពេញ 2BS-8007 មកឈប់លើស្ពានកោះនរា រួចចុះនិយាយទូរសព្ទដើរចុះឡើងៗ។មួយសន្ទុះក្រោយមកស្រាប់តែបាត់បុរសរូបនោះ ដោយបន្សល់ស្បែកជើងផ្ទាត់១គូ និងរថយន្តនៅលើស្ពាន។ខណៈអ្នកដំណើរដាក់ការសង្ស័យថា ម្ចាស់រថយន្តអាចលោតចូលទឹកសម្លាប់ខ្លួន ។

បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំង ហើយទាក់ទងទៅក្រុមគ្រួសារឱ្យមកពិនិត្យសម្ភាររបស់បុរសនោះបន្សល់ទុក។ក្រុមសាច់ញាតិសុំឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកបុរសខាងលើនេះផង។ក្រោយពីមនុស្សទៅផ្ទះវិញអស់ វេលាទៀបភ្លឺកម្លាំងយាមនៅគល់ស្ពានបានឃើញបុរសរូបនោះ ដើរចេញពីក្រោមស្ពាន រួចក៏ត្រឡប់ទៅផ្ទះបាត់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *