ព័ត៌មានសន្តិសុខសង្គម

ប្រធានអង្គការមូលនិធិអប់រំ បើករថយន្តធ្លាក់រណ្ដៅទឹកនៅឃុំកំពង់ភ្លុក

សៀមរាប៖ប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា បើករថយន្តដឹកប្រពន្ធនិងកូនដើម្បីធ្វើភ្នាក់ងារសង្កេតការ ក្នុងការិយាយល័យបោះឆ្នោត ក៏បានធ្លាក់ទៅក្នុងរណ្តៅដីមានទឹក តែមិនប៉ះពាល់ដល់ជីវិតមនុស្សទេ។ហេតុការណ៍បានកើតឡើងនៅត្រង់ទំនប់៧៨ ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៣ ខែខែកក្កដា។

មន្ត្រីនគរបាលស្រុកប្រាសាទបាគងបានឱ្យដឹងថា ប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា បានបើករថយន្តម៉ាកហាយឡែនឌ័រ បណ្តាលឱ្យក្រឡាប់ធ្លាក់រណ្តៅដីមានទឹកដោយខ្លួនឯង ។អ្នកបើកបរ ឈ្មោះ ស្រី សំបូរ ហៅ បញ្ញា ភេទប្រុស ជាប្រធានអង្គការមូលនិធិអប់រំនៅកម្ពុជា។ក្នុងនោះមានប្រពន្ធឈ្មោះ ឡេង សៃវង្សនិងកូនប្រុសស្រី៤នាក់រស់នៅភូមិល្វាឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មន្ត្រីដដែលបានបន្តថា ជនរងគ្រោះបើករថយន្តដើម្បីធ្វើភ្នាក់ងារសង្កេតការ ក្នុងការិយាយល័យបោះឆ្នោត។ពេលធ្វើដំណើរទៅ ឃុំកំពង់ភ្លុកក៏បានជួបហេតុការណ៍អាក្រក់បែបនេះតែម្ដង។ប៉ុន្តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនមានអ្នករងរបួសធ្ងន់ធ្ងរនិងប៉ះពាល់ដល់ជីវិតមនុស្សទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *