ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ជនសង្ស័យម្នាក់ករណីវាយសផ្ទះលួចទ្រព្យសម្បត្តិ

តាកែវ៖នគរបាលបានចាប់ជនសង្ស័យម្នាក់ករណីវាយសោផ្ទះលួចទ្រព្យសម្បត្តិអ្នកដទៃនៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ខែមេសា ឆ្នាំ២០២១ ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា៖ករណីលួចមានស្ថានទម្ងន់ទោសបានកើតឡើងលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងជំនាញ ចុះស្រាវជ្រាវ និងចាប់ជនសង្ស័យបានម្នាក់។ជននេះឈ្មោះ ព្រំ ពុទ្ធី ភេទប្រុស អាយុ ១៨ឆ្នាំរស់នៅភូមិព្រៃផ្តៅជើង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស បានធ្វើសកម្មភាពចូលលួច យកទ្រព្យសម្បត្តិរួមមាន៖
ខ្សែកមាសទម្ងន់៤ជីមួយខ្សែ,ខ្សែដៃមាសទម្ងន់៤ជីមួយខែ្ស,ចិញ្ចៀនមាសទម្ងន់២ជីមួយវង់, និងប្រាក់ចំនួន១០០ដុល្លារ ដែលម្ចាស់ឈ្មោះ នង សារី ភេទស្រី អាយុ ៥៥ឆ្នាំ។បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញរីឯ ជនសង្ស័យ ត្រូវសមត្ថកិច្ចនាំមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *