ព័ត៌មានសន្តិសុខសង្គម

រន្ទះបាញ់ចំមនុស្សស្លាប់ម្នាក់និងងាប់៧ក្បាលក្នុងខេត្តកំពង់ធំ

 

កំពង់ធំ៖គ្រោះធម្មជាតិដោយមានខ្យល់កន្ត្រាក់និងរន្ទះបានបាញ់ចំមនុស្សស្លាប់ម្នាក់ និងងាប់គោប្រជាពលរដ្ឋអស់៧ក្បាលនៅឃុំដំរីស្លាប់ស្រុកកំពង់ស្វាយខេត្តកំពង់ធំកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១។
សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំដំរីស្លាប់ បានឱ្យដឹង នៅថ្ងៃទី២៨ ខែមេសានេះថា៖ ករណីខ្យល់កន្ត្រាក់កើតឡើងនៅឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយដែលបណ្តាល ឱ្យដំបូលផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងរបើកទាំងស្រុង ។
ចំណែកករណីរន្ទះបាញ់ បានកើតឡើនៅរសៀលថ្ងៃដដែល ស្ថិតនៅល្វាជោម និងភូមិក្រសាំង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយបណ្តាលឱ្យស្លាប់ មនុស្សម្នាក់និងងាប់គោចំនួន ៧ ក្បាល ។ជនរងគ្រោះស្លាប់នោះ ឈ្មោះ សៀង ឈឿន ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ ល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *