ព័ត៌មានសន្តិសុខសង្គម

អគ្គីភ័យឆេះបំផ្លាញផ្ទះ១ខ្នង និងសម្ភារៈជាច្រើនអស់គ្មានសល់


បាត់ដំបង៖អគ្គិភ័យបានកើតឡើងដោយលេបត្របាក់ផ្ទះមួយខ្នងជាមួយសម្ភារជាច្រើនអស់ទាំងស្រុងពេលម្ចាស់រវល់ស្រោចទឹកដើមទុរេនក្នុងចម្ការក្រោយផ្ទះ។
មន្ត្រីអជ្ញាធរបានឱ្យដឹងថា គ្រោះអគ្គិភ័យនោះនៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី២៤ ខែមករា។ប្រភពដដែលបានបន្តថា អគ្គិភ័យបានឆេះបំផ្លាញផ្ទះចំនួនមួយខ្នងទំហំ៧ម៉ែត្រគុណ៩ម៉ែត្រសង់ពីឈើ ប្រក់សង្ក័សី ជញ្ជាំងឈើអស់ទាំងស្រុង។
ក្នុងនោះររួមមានសម្ភារប្រើប្រាស់ដូចជា គោយន្តកន្ត្រៃ១គ្រឿង-ធុងបាស់៣គ្រាប់-អំភ្លី១-គ្រែដេក២-ឧបករណ៍ធ្វើកសិកម្ម-ម៉ាស៊ីនកាត់ស្មៅ១គ្រឿង-ម៉ាស៊ីនអារឈើ១គ្រឿង-នង្គ័លផាលរនាស់-ម៉ូទ័រឈូសឈើ១-ម៉ូទ័រស្វាន២-ម៉ូទ័រឆាប២-ម៉ាស៊ីនបូមខ្យល់១-ម៉ូទ័របុកគ្រឹះ១គ្រឿង-និងទ្រព្យសម្បត្តិមានតម្លៃខ្លះទៀតត្រូវភ្លើងឆេះអស់គ្មានសល់។
ចំណែកម្ចាស់ផ្ទះឈ្មោះសំ ភឿន អាយុ៣៦ឆ្នាំនៅភូមិឃុំខាងលើ។មន្ត្រីបានបន្តថា គ្រោះអគ្គិភ័យនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីខណៈម្ចាស់ផ្ទះរវល់ស្រោចទឹកដើមទុរេនក្នុងចម្ការក្រោយផ្ទះ។ពេលកំពុងឆេះកម្លាំងនគរបាលស្រុកសំឡូតបានចុះអន្តរាគមន៍ដោយប្រើរថយន្តបាញ់ទឹក១គ្រឿងទើបភ្លើងរលត់ទាំងស្រុង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *