ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចនាំជនសង្ស័យ២នាក់ទៅតុលាការ ករណីលួចម៉ូតូ

កំពង់ស្ពឺ៖ក្រោយពីចាប់ជនសង្ស័យបាន២នាក់ករណីលួចម៉ូតូព្រឹកថ្ងៃទី២៥ ខែមករាកម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។
មន្ត្រីនគរបាលបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៤ ខែមករានៅភូមិច្រកទៀក ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺមានករណីបាត់ម៉ូតូដោយជនសង្ស័យ២នាក់បានលួចយកម៉ូតូម៉ាកហុងដាផ្លាកលេខកណ្តាល1D.7795 របស់ឈ្មោះ វ៉េង ហៀង អាយុ៥៥ឆ្នាំនៅភូមិ ឃុំខាងលើជិះយកទៅបាត់។
ក្រោយមកកម្លាំងនគរបាលស្រុកឱរ៉ាល់ជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះខាន់ សាមិត្ត អាយុ៣៧ឆ្នាំនៅភូមិទំលាប់ ស្រុកសំរោងទងខេត្តកំពង់ស្ពឺ និងម៉ូតូម៉ាកហុងដាមួយគ្រឿងគ្មានផ្លាកលេខជិះធ្វើសកម្មភាពនិងដាវ១។
បន្ទាប់ពីនោះកម្លាំងបន្តដេញចាប់បានជនសង្ស័យម្នាក់ទៀតជាមួយម៉ូតូម៉ាកហុងដាផ្លាកលេខកណ្តាល1D.7795 ជារបស់ជនរងគ្រោះ។ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់និងដកហូតម៉ូតូ២គ្រឿងក្នុងនោះម៉ូតូជនរងគ្រោះ១គ្រឿងនិងដាវ១ត្រូវសមត្ថកិច្ចបញ្ជូនបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *