ព័ត៌មានសន្តិសុខសង្គម

ឆេះកសិដ្ឋានចិញ្ចឹមជ្រូកងាប់អស់៣០ក្បាល ចំណោម៧០ ក្បាល

បាត់ដំបង៖អគ្គិភ័យបានឆាបឆេះកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង មិនអាចជួយសង្គ្រោះទាន់បណ្តាលឱ្យជ្រូក៣៣ក្បាលបានងាប់ក្នុងចំណោមជ្រូក៧០ក្បាល។
មន្ត្រីនគរបាលបានឱ្យដឹងថា ករណីភ្លើងឆេះកសិដ្ឋានរាលឆ្លងដល់ទ្រុងជ្រូកយ៉ាងសន្ធោសន្ធៅមិនអាចជួយសង្គ្រោះទាន់ បណ្តាលឱ្យជ្រូកចិញ្ចឹមបានងាប់ចំនួន៣៣ក្បាល។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមីនា ក្នុងឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ទ្រុងចិញ្ចឹមជ្រូកខាងលើពេលកើតហេតុបានឆាបឆេះឡើងយ៉ាងលឿននោះគេធ្វើពីឈើ គួបផ្សំមានស្លឹកឈើជ្រុះច្រើនទើរនៅលើដំបូលផងដែរ។ ទ្រុងដែលឆេះនេះមានទំហំ២០មគុណ៤០ម៉ែត្រមានជ្រូកចិញ្ចឹមទាំងអស់ចំនួន៧០ក្បាល។ពេលភ្លើងឆេះមួយចំនួនធំបានរត់បោលបុកទ្រុងធ្លាយហើយរត់ចេញក្រៅ។រីឯមួយចំនួនទៀតគេចចេញមិនទាន់ត្រូវភ្លើងឆេះងាប់តែម្តង។
មន្ត្រីនគរបាលបានសន្និដ្ឋានថា គ្រោះអគ្គិភ័យដែលកើតឡើងឆេះបំផ្លាញកសិដ្ឋាននិងជ្រូកនេះអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *