ព័ត៌មានសន្តិសុខសង្គម

បញ្ជូនក្រុមទំនើង០៣នាក់ ប្រើចចម្ពាមកៅស៊ូ បាញ់បំបែកកញ្ចក់រថយន្ត ទៅតុលាការ

កំពង់ស្ពឺ៖កម្លាំងនគរបាលខេត្តកំពង់ស្ពឺបានបង្ក្រាបក្រុមទំនើង៣នាក់ ករណីប្រើចម្ពាមកៅស៊ូ បាញ់បំបែកកញ្ចក់រថយន្ដអ្នកដំណើរ នឹងនាំទៅតុលាការដើម្បីអនុវត្តតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៦ ខែមីនាកម្លាំងនគរបាលខេត្តបានបង្ក្រាបក្រុមទំនើងដែលយកចម្ពាមកៅស៊ូ ប្រើគ្រាប់ដែកនិងគ្រាប់ថ្មបាញ់បំបែកកញ្ចក់រថយន្ដ អ្នកដំណើរនៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺចំនួន៣នាក់។
មន្ត្រីដដែលបានបន្តថា ជនសង្ស័យជិះម៉ូតូ២គ្រឿងម៉ាកអ៊ិចស៊ីទ័រគ្មានឯកសារជិះគ្នា២នាក់ និងម៉ាកហុងដាឌ្រីមផ្លាកលេខកំពង់ស្ពឺ1I-4633 ជិះម្នាក់ឯង។ សមត្ថកិច្ចឆែកឆេររកឃើញកាំបិតចុងស្រួច១-ចម្ពាមកៅស៊ូ២-គ្រាប់ចម្ពាម៤គ្រាប់-និងដុំថ្មមួយថង់។
ជនសង្ស័យ-ឈ្មោះសុខ រឹម អាយុ២០ឆ្នាំ-ឈ្មោះ ណាង ចិន្ដាអាយុ១៩ឆ្នាំ-និងឈ្មោះ វ៉េត សាវិន អាយុ១៩ឆ្នាំ។ពួកគេទាំង៣នាក់នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅចំពោះសមត្ថកិច្ចថា ក្រុមទំនើងបានសារភាពថា ក្រុមខ្លួនបានប្រើចម្ពាមកៅស៊ូបាញ់ទៅលើកញ្ចក់រថយន្តអ្នកដំណើរជាច្រើនលើកពិតប្រាកដមែន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *