ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូន០២នាក់ ចំណោម៦នាក់ ជិះម៉ូតូដេញកាប់គេឲ្យរបួសធ្ងន់ទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងនគរបាល ស្រាវជ្រាវចាប់ក្រុមទំនើងបាន២នាក់ចំណោម៦នាក់ ជិះម៉ូតូ៣គ្រឿងដេញកាប់ជនរងគ្រោះម្នាក់ឱ្យរងរបួសធ្ងន់ ហើយត្រៀមបញ្ជូនទៅតុលាការ។
ហេតុការណ៍ដ៏ព្រឺព្រួចនេះបានកើតឡើងនៅផ្លូវលេខ៦ ស្ថិតក្នុងភូមិកំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃ១៥ ខែមីនា។មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា មុនកើតហេតុមានជនសង្ស័យ២នាក់ និងបក្ខពួក៤នាក់បានជិះម៉ូតូ៣គ្រឿងប្រដាប់ដោយកាំបិតកែច្នៃ និងប៉័ងតោ។
មកដល់ម្តុំគ្លីនិកបានសុខ ភូមិកន្ទួត ក្រុងសិរីសោភ័ណ ក៏ដេញកាប់ជនរងគ្រោះ២នាក់ជិះម៉ូតូមួយគ្រឿង-ឈ្មោះនី វណ្ណថៃនិង-ឈ្មោះអុនម៉ានី។ខណៈជនរងគ្រោះបើកម៉ូតូទៅទិញបាយនៅជិតសួនមានជ័យ បណ្តាលឱ្យជនរងគ្រោះរបួសធ្ងន់ម្នាក់និងម្នាក់ទៀតបានគេចផុត។បន្ទាប់ពីកាប់គេឱ្យរបួសរួចក្រុមទំនើងទាំង៦នាក់ បានគេចខ្លួនបាត់អស់។
ក្រោយមកកម្លាំងជំនាញបានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ គឺម្នាក់កាន់ប៉័ងតោ និងម្នាក់ទៀតកាន់កាំបិតកែច្នៃ។ចំណែកបក្ខពួក៤នាក់ទៀតកំពុងរត់គេចខ្លួន។ជនសង្ស័យ-ឈ្មោះលីដូច អាយុ១៩ឆ្នាំនិងឈ្មោះ រី សាវ៉ាត់អាយុ១៨ឆ្នាំ។ទាំង២នាក់នៅភូមិពង្រ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *