បាត់ដំបង៖សមត្ថកិច្ចកំពុងស្រាវជ្រាវអគ្គិភ័យឆាបឆេះអគារបុគ្គលិករបស់រដ្ឋស្នាក់នៅ១ខ្នងត្រូវបានបំផ្លាញទ្រព្យសម្បត្តិនិងសម្ភារប្រើប្រាស់គិតជាទឹកប្រាក់ប្រមាណជាង៣រយលានរៀល។
ហេតុការណ៍នេះបានកើតឡើនៅទីតាំងកសិដ្ឋានផលិតពូជស្រូវទួលសំរោងក្នុងភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៩ ខែធ្នូ។
សមត្ថកិច្ចបានឱ្យដឹងថា ភ្លើងឆេះអគារបុគ្គលិករបស់រដ្ឋ១ខ្នង៤បន្ទប់សម្រាប់ស្នាក់នៅ៤គ្រួសារមានទំហំ៦ម៉ែត្រគុណ៣៦ម៉ែត្រធ្វើអំពីឈើ ជញ្ជាំងថ្មប្រក់ស៊ីប្រូខូចខាតទាំងស្រុង។ក្នុងនោះគ្រួសាររងគ្រោះទី១-ឈ្មោះឆាយ ឈីមអាយុ៥១ឆ្នាំ-សម្ភារក្នុងបន្ទប់ខូចខាតទាំងស្រុងគិតជាទឹកប្រាក់ប្រហែល១២០.០០០.០០០រៀល។
ទី២-ឈ្មោះ ហ៊ីង សាង ភេទស្រី អាយុ៧០ឆ្នាំសម្ភារខូចខាតទាំងស្រុងគិតជាទឹកប្រាក់ប្រមាណ ២០.០០០.០០០រៀល។ទី៣-ឈ្មោះ ញ៉ុង សួន អាយុ៧២ឆ្នាំខូចខាតម៉ូតូ១គ្រឿងនិងសម្ភារអស់ទាំងស្រុង គិតជាទឹកប្រាក់ប្រហែល២០.០០០០០០រៀល។ទី៤-ឈ្មោះ ជួរ រតន: អាយុ៥២ឆ្នាំសម្ភារខូចខាតសរុបគិតជាទឹកប្រាក់ប្រហែល១៦០.០០០.០០០រៀល។សរុបក្នុងការខូចខាតចំនួនប្រមាណ៣២០.០០០.០០០រៀល។
ក្នុងហេតុការណ៍ខាងលើជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យ៤គ្រឿងបាញ់ទឹកទើបភ្លើងរលត់។សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតរកមូលហេតុក្នុងករណីនេះ៕