ព័ត៌មានសន្តិសុខសង្គម

រថយន្តបើកចុះស្ពានបុកម៉ូតូផ្ទប់ពំនូកដីខ្សាច់ មនុស្ស៣នាក់របស់ធ្ងន់!

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដ៏ព្រឺព្រួចដោយរថយន្តទំនើបម៉ាក PORSCHE បើកចុះស្ពានព្រែកព្នៅយ៉ាងលឿនជ្រុលបុកម៉ូតូផ្ទប់ពំនូកដីខ្សាច់បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់។
ហេតុការណ៍នោះបានកើតឡើងនៅមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែវិច្ឆិកា។ ប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងគេឃើញរថយន្ដទំនើបម៉ាកPORSCHEផ្លាកលេខភ្នំពេញ 2BB-8968 បើកចុះពីលើស្ពានព្រែកព្នៅយ៉ាងលឿន។
លុះដល់កន្លែងខាងលើក៏បានបុកខឿនចែកផ្លូវរួចបន្តទៅបុកម៉ូតូមួយគ្រឿងផ្ទប់នឹងពំនូកដីខ្សាច់បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។រីឯរថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំ។ក្រោយមកនគរបាលចរាចរណ៍រាជធានីភ្នំពេញបានចុះមកយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំតំណាងភាគីសងខាងចូលខ្លួនដោះស្រាយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *