ព័ត៌មានសន្តិសុខសង្គម

បញ្ជូនស្ត្រីម្នាក់ ករណីបន្លំលួចមាសក្នុងផ្សារឆ្នាំង ទៅតុលាការ!

កំពង់ឆ្នាំង៖នគរបាលជំនាញក្រុងកំពង់ឆ្នាំងបានបញ្ជូនស្ត្រីម្នាក់ករណីបន្លំលួចមាសក្នុងផ្សារទៅតុលាការក្រោយពលរដ្ឋចាប់បានរួចនាំខ្លួនឱ្យសមត្ថកិច្ច។
មន្ត្រីនគរបាលបានឱ្យដឹងថា ស្ត្រីត្រូវចាប់ខ្លួនឈ្មោះ ហម ឌី អាយុ៥៥ ឆ្នាំនៅភូមិដើមជ្រៃ ស្រុកមុខកំពូល ខេត្តកណ្ដាល។ជនសង្ស័យបានបន្លំលួចមាសនៅផ្សារឆ្នាំងក្រុងកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា។ មន្ត្រីដដែលបានបន្តថា មុនកើតហេតុស្រី្តខាងលើបានទៅដូរលុយចំនួន១០០ដុល្លារពីម្ចាស់តូបឈ្មោះ ប៊ូ ផល្លា អាយុ ៤៨ឆ្នាំនៅភូមិផ្សារឆ្នាំង។
ពេលដូរលុយរួចហើយគេក៏ធ្វើជាសុំទិញមាសចំនួន២ហ៊ុន។ខណៈម្ចាស់តូបងាកក្រោយមួយភ្លែតមើលកូនយំស្រាប់តែស្ត្រីរូបនោះបន្លំលួចខ្សែកមាសមួយខ្សែតែត្រូវម្ចាស់តូបដឹងទាន់ក៏ចាប់ឱ្យនគរបាលតែម្តង។សមត្ថកិច្ចខេត្តបានសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី២៨ ខែវិច្ឆិការនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *