ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនជនសង្ស័យ៧នាក់ ទៅតុលាការពាក់ព័ន្ធ ករណីសម្លាប់មនុស្ស

មណ្ឌលគិរី៖កាលពីថ្ងៃទី២២ ខែកក្កដាកម្លាំងនគរបាលខេត្តបានចាប់ជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធសម្លាប់មនុស្ស នឹងត្រៀមបញ្ជូនទៅតុលាការ។អំពើឃាតកម្មនេះបានកើតឡើងនៅភូមិពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៣។

មន្ត្រីនគរបាលខេត្តបានឱ្យដឹងថា ក្រោយពីមានហេតុការណ៍នោះមកកម្លាំងជំនាញ បានចុះស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធអំពើឃាតកម្មនេះ។ក្រុមជនដៃដល់៧នាក់-ឈ្មោះ មឿនផែន- ឈ្មោះ តាំងម៉េងទៀង- ឈ្មោះកាន់ វ៉ាន់ណេត- ឈ្មោះ នី ផានី-ឈ្មោះ សាក់លីហ័រ-ឈ្មោះ សេង វីបុលនិងឈ្មោះ ផ្ទូន គ្រី។ពួកគេមានអាយុពី១៧ដល់១៩ឆ្នាំនៅភូមិឃុំខាងលើ។ដោយឡែកជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ហង្ស បញ្ញា ហៅមីដ អាយុ២៧ឆ្នាំជាជាងសិប្បកម្ម។

ប្រភពដដែលបានបន្តថា មុនកើតហេតុជនរងគ្រោះបានធ្វើដំណើរតែម្នាក់ឯង នៅលើផ្លូវដ៏ស្ងាត់ដាច់ស្រយាលពីភូមិ។ពេលនោះក៏ជួបជាមួយមនុស្សមួយក្រុមជិះម៉ូតូជាច្រើនគ្រឿង បានយកដំបងវាយលើជនរងគ្រោះបណ្តាលឱ្យស្លាប់តែម្តង។ក្រោយទទួលព័ត៌មានភ្លាម កម្លាំងនគរបាលខេត្តមណ្ឌលគិរីជាមួយនគរបាលស្រុកពេជ្រាដាបានសហការឈានដល់ចាប់ជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធករណីឃាតកម្មខាងលើយកទៅសាកសួរ។

ចំពោះមុខសមត្ថកិច្ចក្រុមនេះបានសារភាពថា ពួកគេពិតជាបាននាំគ្នាវាយលើជនរងគ្រោះរហូតស្លាប់មែន។បន្ទាប់ពីសាកសួរមកជនសង្ស័យទាំង៧នាក់ត្រូវកម្លាំងជំនាញបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *