ព័ត៌មានសន្តិសុខសង្គម

ផ្ទុះអាគុយបង្កឲ្យឆេះឃ្លាំងដាក់ម៉ាស៊ីនសណ្ឋាគារ១ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖អគ្គិភ័យបានកើតឡើងពីការផ្ទុះអាគុយបង្កឱ្យឆេះឃ្លាំងដាក់ម៉ាស៊ីនសណ្ឋាគារមួយយីហោ“វ៉ាយថ៍ស៊ែនភែលេស” ស្ថិតក្នុងក្រុងព្រះសីហនុ។
ករណីបង្កការភ្ញាក់ផ្អើលនោះនៅតាមផ្លូវកោះពូឡូវ៉ៃ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ កាលពីម៉ោង៩ព្រឹកថ្ងៃទី១៤ ខែមីនា។ សមត្ថកិច្ចបានឱ្យដឹងថា ក្រោយមានហេតុការណ៍នេះ លោកឧតម្តសេនីយន៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ជួយបាញ់ទឹកពន្លត់។
មន្រ្តីដដែលបានបន្តថា ក្នុងប្រតិបត្តិការនេះក្រុមជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង។តាមការសាកសួរមេការគ្របគ្រងក្នុងសណ្ឋាគារនោះបានបញ្ជាក់ថា ករណីអគ្គិភ័យនេះបណ្តាលមកពីផ្ទុះអាគុយឈានដល់ឆ្លងចរន្តខ្សែរភ្លើង។ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់និងខូចខាតអ្វីច្រើនឡើយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *