ព័ត៌មានសន្តិសុខសង្គម

រថយន្តធុនធំ បើកបុកអ្នកថ្មើរជើងបណ្ដាលឱ្យស្លាប់

សៀមរាប៖គ្រោះថ្នាក់ចរាចរណ៍បង្កពីរថយន្តធុនធំបើកបុកអ្នកថ្មើជើងបណ្តាលឱ្យស្លាប់លើផ្លូវ កៅស៊ូស្ថិតក្នុងភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហាន ភេម ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិឃុំកើតហេតុ ។រថយន្តបង្កម៉ាកSCANIA ផ្លាកលេខភ្នំពេញ3F10.97 ប្រភេទបែនធុនធំបើកបរដោយឈ្មោះទុយ ទូច ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងត្រាវ ឃុំពពេលស្រុកសូទ្រនិគមខេត្តសៀមរាប។រថយន្តនេះបើកពីលិចទៅកើតបានបុកមនុស្សដើរស្របទិសគ្នាបណ្តាលឱ្យស្លាប់ភ្លាម។
បន្ទាប់ពីបង្កឱ្យមានមនុស្សស្លាប់អ្នកបើកបររថយន្តត្រូវបានចាប់ខ្លួនសមត្ថកិច្ចយកទាំងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកនិងបញ្ជូនតាមនីតិវិធី៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *