ព័ត៌មានសន្តិសុខសង្គម

ឆេះផ្ទះ១ខ្នង បំផ្លាញទ្រព្យសម្បត្តិនិងលុយជាច្រើន

តាកែវ៖ឆ្លងចរន្តអគ្គិសនីបង្កជាភ្លើងបានឆាបឆេះផ្ទះមួយខ្នងនិងបំផ្លាញទ្រព្យសម្បត្តិលុយកាក់ជាច្រើននៅភូមិអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវនៅម៉ោងជាង១១ថ្ងៃទី១៤ ខែធ្នូ។
មន្ត្រីចុះប្រតិបត្តិការបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះសេងហួរ អាយុ ៥៤ឆ្នាំជាកសិករ។អគ្គិភ័យឆេះផ្ទះធ្វើពីឈើប្រក់ក្បឿងមួយខ្នងទំហំ៦គុណ៧ម៉ែត្រស្ទើរទាំងស្រុង។ ក្នុងនោះខូចខាតមានលុយចំនួន១១.៥០០.០០០លានរៀល-តុឈើ១-គ្រែឈើ២ និងសម្ភារប្រើប្រាស់មួយចំនួនធំ ។ហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សស្លាប់ឬឆេះឆ្លងរាលដាលដល់ផ្ទះអ្នកដទៃឡើយ ។កងកម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿងប្រើប្រាស់ទឹកអស់៤រថយន្ដ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *