ព័ត៌មានសន្តិសុខសង្គម

រថយន្តដឹកដីបើកបុកបន្តគរលើគ្នា បុរសម្នាក់របួសធ្ងន់

ភ្នំពេញ៖រថយន្តបែនដឹកដីបើកលឿនទៅបុករថយន្ត២គ្រឿងនៅខាងមុខហើយរុញផ្ទប់ម៉ូតូអូសរ៉ឺម៉កមួយគ្រឿងគរលើគ្នាបណ្តាលឱ្យបុរសម្នាក់របួសធ្ងន់។
ហេតុការណ៍នេះកើតនៅតាមផ្លូវហាណូយក្បែរវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពី ព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១។
នគរបាលបានឱ្យដឹងថា រថយន្តបង្កប្រភេទបែនដឹកដីផ្លាកលេខ ភ្នំពេញ 3D-1660 បើកលឿន ពីត្បូងទៅជើងដោយហ្វ្រាំងមិនស៊ីក៏ជ្រុលបុកពីក្រោយរថយន្តម៉ាកស្តារិចឃ្លុបហើយរុញទៅបុកនឹង រ៉ឺម៉កម៉ូតូ រួចរុញបន្តផ្ទប់នឹងរថយន្តម៉ាកនីសាន់ដែលកំពុងថយក្រោយបណ្តាលឱ្យអ្នកបើកម៉ូតូកង់បីរងរបួសធ្ងន់ ។
ក្រោយមកសមត្ថកិច្ចចុះទៅអន្តរាគមន៍ យកមធ្យោបាយទាំងអស់ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *