ព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Land cruiserបុកជាមួយរថយន្ត Prius បណ្ដាលឱ្យរថយន្តLand cruiserក្រឡាប់ផ្ងារជើងតែមិនមានមនុស្សរងរបួសធ្ងន់ធ្ងរទេ។
ហេតុការណ៍នេះបានកើតឡើង នៅតាមផ្លូវជិត បុរីគុជអាស៊ីស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងនិងខេត្តព្រះសីហនុកាលពី យប់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ ។
ពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុមានរថយន្ត Toyota Land cruiser ផ្លាកលេខ ភ្នំពេញ 2BN-3267 បើកបរ ពីអូតែលសុខា តាមផ្លូវលេខ ១១៥ រួចមកដល់ត្រង់កែងនៃអាហារដ្ឋានស៊ុប ៩ ក៏បានបត់ឆ្វេងសំដៅទៅផ្លូវបុរីគុជអាស៊ី។
ពេលនោះដោយតែកុងឡានបួងចង្កូតមិនផុតក៏ជ្រុលទៅបុកជាមួយរថយន្ត Toyota Prius ផ្លាកលេខ ភ្នំពេញ 2BB-1483 ចំកង់ខាងក្រោយបណ្ដាលឱ្យរថយន្ដToyota Land cruiser ក្រឡាប់ផ្ងារជើងតែម្ដង។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនមានបង្កឱ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ។រថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ៕
រថយន្ត Land cruiserបុកជាមួយរថយន្ត Prius ម្ខាងក្រឡាប់ផ្ងារជើង