ព័ត៌មានជាតិ

អំពាវនាវឲ្យពលរដ្ធ ចាក់វ៉ាក់សាំងដុះជំរុញដើម្បីការពារជំងឺកូវីដ១៩ ប្រភេទថ្មី

 

កំពង់ចាម៖រដ្ឋបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដាបានអំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារនៃជំងឺកូវីដ១៩ប្រភេទថ្មីឱ្យបានគ្រប់ៗគ្នាកុំឱ្យចូលក្នុងសហគមន៍។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ឃុំស្វាយពោធិ ស្រុកស្រីសន្ធរ កាលពីព្រឹកថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ២០២២ លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា ដើម្បីទប់ស្កាត់រលកថ្មីនៃជំងឺកូវីដ១៩គឺចាំបាច់មានការចូលរួមពីពលរដ្ឋ ដោយគោរពឱ្យបាននូវវិធានការ« បីការពារ បីកុំ » ឱ្យបានខ្ជាប់ខ្ជួនគឺការចាក់វ៉ាក់សាំងដូសជំរុញ។

លោកបន្តថា ការដែលលោក ប្រកាសឱ្យចូលរួម និងក្រើនរំលឹកបែបនេះ ដោយសារថា មកដល់បច្ចុប្បន្នទើបមានប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាមប្រមាណជិត ៤០ ភាគរយប៉ុណ្ណោះ បានអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ។ ខណៈវ៉ាក់សាំងដូសមូលដ្ឋានម្ជុលទី១ និងទី២ ចាក់បានជាង ៩០ ភាគរយ។

លោកបានបន្តថា ដូច្នេះបញ្ហាវ៉ាក់សាំងនៅទ្រឹងនេះ ផ្ទុយពីការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកុំឱ្យវ៉ាក់សាំងទំនេរ។ដូច្នេះសូមពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញពិចារណា កុំឱ្យរលកថ្មីចូលដល់ក្នុងសហគមន៍ម្តងទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *