ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ និងគ្រឿងញៀន ជិត១គីឡូក្រាមទៅតុលាការ

ភ្នំពេញ៖កម្លាំងជំនាញ ក២ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចាប់ជនសង្ស័យនិងគ្រឿងញៀនជិតមួយគីឡូក្រាមនិងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។


មន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឱ្យដឹងថា ប្រតិបត្តិការកាលពីថ្ងៃទី១៤ខែឧសភាកម្លាំងការិយាល័យ ក២សហការជាមួយស្ថាបន្តសមត្ថកិច្ចពាក់ព័ន្ធបានស៊ើបអង្កេត និងឈានទៅចាប់ជនសង្ស័យម្នាក់ ឈ្មោះ អ៊ុច សុវណ្ណារ៉េត ភេទប្រុស អាយុ ៣៣ឆ្នាំ ។ជាមួយនោះរឹបអូសវត្ថុតាង ប្រភេទមេតំហ្វេតាមីន ICEទម្ងន់សុទ្ធ ៨០០,៨១ក្រាម នៅតាមផ្លូវព្រះមុនី្នវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *