ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខណ្ឌឫស្សីកែវ បញ្ជូនខ្លួនលោក ងួន ផល្លា ប៉ូលីសស័ក្កិ៣ ប៉ុស្តិ៍ព្រែកតាសេក ទៅតុលាការ

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសុំណុំរឿងរបស់ជនសង្ស័យម្នាក់ ឈ្មោះ ងួន ផល្លាប៉ូលិសស័ក៣ ប៉ុស្តិ៍ព្រែកតាសេក ដែលកម្លាំងនគរបាលខណ្ឌឬស្សីកែវបានធ្វើការឃាត់ខ្លួន នឹងបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ចាប់ជនរងគ្រោះអោបឲ្យកូនប្រុសរបស់ខ្លួននឹងបក្ខពួកជាច្រើននាក់ ព្រួតគ្នាវាយទាត់ធាក់តាមអំពើចិត្ត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់។

សូមបញ្ជាក់ថា មុនពេលដែលសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួន លោក ងួន ផល្លា ប៉ូលិសស័ក៣ ប៉ុស្តិ៍ព្រែកតាសេក គឺមូលហេតុដោយសារតែ លោក ងួន ផល្លា បានចាប់ជនរងគ្រោះអោបឲ្យកូនប្រុសរបស់ខ្លួន នឹងបក្ខពួកជាច្រើននាក់ព្រួតគ្នាវាយទាត់ធាក់តាមអំពើចិត្ត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែរឿងទាស់ពាក្យសម្ដីគ្នាតិចតួចតែប៉ុណ្ណោះ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីលោក អ៉ីវ ឈុន ផេង អធិការរង នៃអធិការដ្ឋានគរបាលខណ្ឌឫស្សីកែវទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា លោកនិងសុំគោលការណ៍ ព្រះរាជអាជ្ញា ដើម្បីចាប់ខ្លួនបក្ខពួករបស់លោក ងួន ផល្លា ដែលបានព្រួតគ្នាប្រើអំពើហិង្សាមកលើយុវជនម្នាក់ បណ្ដាលឲ្យរងគ្រោះយ៉ាងធ្ងន់នោះ ដើម្បីយកមកអនុវត្តនីតិវិធីតាមផ្លូវច្បាប់ក្នុងពេលឆាប់ៗនេះ។

បច្ចុប្បន្ន ជនសង្ស័យ ឈ្មោះ ងួន ផល្លា កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ រង់ចាំការចោទប្រកាន់ រួចបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរបន្តទៀត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *