ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបញ្ជូនមេឆ្នោត៧នាក់ ទៅតុលាការ


បាត់ដំបង៖កម្លាំងនគរបាលជំនាញនៅព្រឹកថ្ងៃទី១៨កញ្ញាបានបញ្ជូនមេឆ្នោត៧នាក់ទៅតុលាការដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៦កញ្ញាកន្លងទៅ។


មន្ត្រីនគរបាលបានឱ្យដឹងថា ការបង្ក្រាបក្រុមមេឆ្នោតនៅភូមិវត្តរកា និងផ្សារបឹងរាំង សង្កាត់វត្តគរ ក្រុងបាត់ដំបងចាប់ខ្លួន ៣នាក់ រួមទាំងវត្ថុតាង។នៅផ្សារបន្លែភូពុយក្នុងសង្កាត់អូរចារ ចាប់ខ្លួនមេឆ្នោតម្នាក់ជាមួយវត្ថុតាង។នៅភូមិកណ្ដាលស្ទឹង ស្រុករតនមណ្ឌល ចាប់ខ្លួន ៣នាក់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន ។


ការចុះអនុវត្តច្បាប់ខាងលើគឺជាការឆ្លើយតបទៅនឹងសកម្មភាពល្មើសច្បាប់ដែលកើតក្នុងមូលដ្ឋាន មិនចូលរួមជាមួយអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការរក្សាគម្លាតសុវត្ថិភាព ដោយបានប្រមូលផ្តុំគ្នាច្រើននាំគ្នាលេងល្បែងស៊ីសងខុសច្បាប់។ពិសេសបំពាននឹងវិធានការរដ្ឋបាលស្រុក ខេត្ត ស្តីពីការកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *