ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ០៧នាក់ ករណីគ្រឿងញៀន,កាច់កម៉ូតូ,គាស់ផ្ទះពលរដ្ឋ

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២១កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានបង្ហាញមុខជាសាធារណ:នូវជនសង្ស័យ៧នាក់មុនបញ្ជូនទៅតុលាការដែលបង្ក្រាបបានជាបន្តបន្ទាប់នាពេលកន្លងមក។
លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងថា៖បុរសសង្ស័យទាំង៧នាក់,ឈ្មោះ នាងសារិទ្ធអាយុ២២ឆ្នាំ,ឈ្មោះ រិទ្ធ វណ្ណ: អាយុ២៤ឆ្នាំ,ឈ្មោះ យុង សីហា អាយុ២៨ឆ្នាំ,ឈ្មោះ កង ណារិន ហៅ ដា អាយុ៣៨,ឈ្មោះ យុងចិន្តាហៅដាអាយុ៣២ឆ្នាំ,ឈ្មោះរឿន យឺត ហៅ វែងអាយុ២០ឆ្នាំនិងឈ្មោះ កែវសុខជាអាយុ១៨ឆ្នាំ ជនទាំង៧នាក់មានសារធាតុញៀនក្នុងខ្លួន។
លោកអធិការបានបញ្ជាក់ថា៖ក្រោយសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាធ្លាប់បានធ្វើសកម្មភាពកាច់កម៉ូតូ នឹងគាស់ផ្ទះពលរដ្ឋ រួមទាំងប្រើប្រាស់នៅសារធាតុញៀនមែន។ តាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទាំង៧នាក់រួមទាំងវត្ថុតាងទៅតុលាការដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *