ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ អញ្ជើញដឹកនាំកងកម្លាំងចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត

បន្ទាយមានជ័យ: នៅរសៀលថ្ងៃ ពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ ចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅសាលាខេត្តបន្ទាយមានជ័យ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ តំណាងប្រធានសាលដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការប្រតិបត្តិការសិករងខេត្ត លោកតំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរជំនាញនានាជុំវិញខេត្ត អង្គការនានាជុំវិញខេត្ត លោកអភិបាល អភិបាររងក្រុង.ស្រុក៩ លោកមេឃុំ ចៅសង្កាត់ទាំង៦៧ និងស្មៀនឃុំ ជាច្រើនរូប ។

ក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបំពាក់ឋានន្តស័ក្តិ និងគ្រឿងឥស្សរិយយស ជូនមន្ត្រីរាជ អង្គភាពពាក់ព័ន្ឋជាច្រើនរូប ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *