កណ្ដាល៖ជនសង្ស័យម្នាក់បានរំលោភសេពសន្ថវ:កូនស្រីដើមត្រូវលោកជួនវណ្ណៈចៅក្រមស៊ើបសួរតុលាការខេត្តកណ្ដាលបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន នៅព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១នេះ។
ជនត្រូវចោទអាយុ៣៩ឆ្នាំនៅឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្តាលត្រូវជាឪពុកចុងកុមារីរងគ្រោះ។ជននេះមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២៤១០ដកឃខចុះថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២១ចេញដោយលោក ជួន វណ្ណៈ ចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចម្ការស្វាយ ក្នុងភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
តាមចម្លើយកុមារីរងគ្រោះបានបញ្ជក់ថា ជនសង្ស័យបានចាប់រំលោភលើខ្លួនជាច្រើនដងមកហើយ ចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ តែខ្លួនមិនហ៊ានយករឿងនេះនិយាយប្រាប់គេទេ ដោយជនសង្ស័យបានគំរាមកំហែងថា “ប្រសិនបើគេដឹងរឿងនេះ អញនឹងវ៉ៃឱ្យងាប់ឬអារកសម្លាប់ចោល”។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាធ្លាប់រំលោភកុមារីរងគ្រោះប្រាកដមែន ដោយធ្លាប់រំលោភបានចំនួន២លើក គឺលើកទី១ នៅអំឡុងដើមឆ្នាំ២០២០ តែមិនចាំថ្ងៃខែនោះទេ ហើយបានប្រហែលបីថ្ងៃក្រោយមកទើបរំលោភជាលើកទី២ម្ដងទៀត៕