កណ្ដាល៖កម្លាំងនគរបាលខេត្តកណ្តាលបានចាប់ខ្លួនស្រ្តីម្នាក់ដែលសង្ស័យថាបានបង្ខំកូនស្រីបង្កើតរបស់ខ្លួនឱ្យរួមរក្សជាមួយប្តីចុងជាច្រើនលើកកន្លងមក។
អធិការនគរបាលស្រុកកណ្តាលស្ទឹងលោកឡេង សុខរុណបានឱ្យដឹងថា នៅថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២១សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីឈ្មោះជាន ហ៊ុច អាយុ៥០ឆ្នាំនិងប្តីក្រោយឈ្មោះមួង ចាក អាយុ៤៧ឆ្នាំ នៅខេត្តកណ្តាល។
សមត្ថកិច្ចបានបន្តថា ការចាប់ខ្លួននេះអនុវត្តទៅតាមពាក្យបណ្តឹងរបស់ប្តីដើមដោយចោទប្រកាន់ថា ស្ត្រីឈ្មោះជានហ៊ុចដែលបានលែងលះគ្នានិងប្តីក្រោយបានបង្ខំឱ្យកូនស្រីអាយុ១២ឆ្នាំរួមភេទជាមួយប្តីចុងជាច្រើនលើក។រាល់ការរំលោភបានសម្រេចជាច្រើនដងកន្លងមកនោះគឺសុទ្ធតែមានការរួមគំនិតជួយជ្រំជ្រែងពីម្តាយបង្កើតនិងប្តីក្រោយ។
ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងកំពុងរៀបចំកសាងរៀបចំបញ្ជូនជនសង្ស័យទាំងពីរប្រពន្ធនិងប្តីក្រោយទៅកាន់តុលាការខេត្តកណ្តាលដើម្បីចាត់ការទៅតាមច្បាប់៕