ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធគ្រឿងញៀនទៅតុលាការ

ព្រះសីហនុ៖អាវុធហត្ថខេត្តព្រះសីហនុបានបញ្ជួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅតុលាការ។
មន្ត្រីអាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យ៣នាក់មានស្រី២នាក់ត្រូវបានកសាងសំណុំរឿងបញ្ជួនទៅតុលាការខេត្តព្រះសីហនុនាព្រឹកថ្ងៃទី១៦ខែមីនាពាក់ព័ន្ធបទល្មើសជួញដូរនិងរក្សាទុកគ្រឿងញៀនខុសច្បាប់។
ជនសង្ស័យឈ្មោះ ជា ដាលី ភេទស្រីអាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ នំបញ្ចុក -ឈ្មោះ សុខ គឿន ភេទប្រុស អាយ៤៩ឆ្នាំជនជាតិវៀតណាមនិង-ឈ្មោះសួន សារ៉ាន់ ភេទស្រី អាយុ៤០ឆ្នាំ លក់ចាប់ហួយ ។អ្នកទាំង៣នាក់រស់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ជនសង្ស័យត្រូវបានចាប់ខ្លួននៅម្តុំភូមិ៥សង្កាត់លេខ៤ក្រុងព្រះសីហនុកាលពីល្ងាចថ្ងៃទី១៣ ខែមីនា។ ដកហូតវត្ថុតាងរួមមានម្សៅសថ្លាចំនួន៤៧កញ្ចប់-ខ្សៀជក់១-ទូរសព្ទ៤គ្រឿង-ជញ្ជីង១-ម៉ូតូ១គ្រឿង-ប្រាក់៤៨០ដុល្លារនិងថង់ខ្ចប់ថ្នាំញៀនមួយចំនួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *