ព័ត៌មានជាតិ

កម្លាំងការពារព្រំដែន ទទួលពលករខ្មែរ ១៤០ នាក់ ពីភាគីថៃ

បាត់ដំបង៖កម្លាំងនគរបាល,កងយោធពលខេរភូមិន្ទ,និងក្រុមគ្រូពេទ្យបានទៅទទួលពលករខ្មែរចំនួន១៤០នាក់វិលមកស្រុកវិញពីភាគីថៃនៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២២។
លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនបានសហការដឹកនាំកម្លាំងទទួលពលករខ្មែរចំនួន១៤០នាក់ពីភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
មន្ត្រីនគរបាលបានឱ្យដឹងថា បន្ទាប់ពីទទួលពលករពីភាគីថៃមកវិញនោះ កម្លាំងសមត្ថកិច្ចបានសាកសួរ ព្រមទាំងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ រួចក៏បញ្ជូនពួកគាត់ទៅក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស។ជាលទ្ធផល: រកឃើញវិជ្ជមានកូវីដ-១៩ចំនួន៨នាក់ ។ដោយឡែកពលករចំនួន ១៩នាក់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជាមួយនេះពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន១១៣នាក់ ។ គ្រូពេទ្យបានចាក់វ៉វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន១០នាក់ហើយក៏បានអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *